ខេត្តបាត់ដំបង÷
មន្ត្រីជំនាញ ជាមួយម្ចាស់ជំនួយចុះត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យថ្មីមួយទៀតក្នុងខេត្តបាត់ដំបង។
ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង នៅក្នុងការចុះសម្របសម្រួលនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ បានប្រាប់ឲ្យដឹងថា÷ ក្រុមការងារជាមួយមន្ត្រីជំនាញដែលចុះមកពិនិត្យពីវឌ្ឍនភាពនេះរួមមាន: បេសកជនទីភ្នាក់ងារអភិឌ្ឍន៍បារាំង AFD ជាម្ចាស់ផ្តល់ជំនួយ រួមជាមួយមន្ត្រីជំនាញថ្នាក់ជាតិនៃគម្រោងបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។
គម្រោងផ្គត់ផ្គង់ទឹកស្អាតជាសមិទ្ធិផលថ្មីមួយទៀតខាងលើដើម្បីបំពេញសេចក្តីត្រូវរបស់ពលរដ្ឋក្នុងក្របខ័ណ្ឌគម្រោងហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ AFD រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងផ្គត់ផ្គង់ទឹកស្អាតនេះមានសមត្ថភាពផលិតទឹកស្អាតចំនួន ៥០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃដែលពង្រីកបំពង់ទឹកស្អាតប្រវែង ៩៤ គីឡូម៉ែត្រ៕
អត្ថបទ: ចៅលោកតាដំបងក្រញូង








