ខេត្តបាត់ដំបង÷
រដ្ឋបាលខេត្តបាត់ដំបងព្រលែងកូនត្រីពូជចម្រុះ រួម ជាមួយនឹងកូនសត្វបង្កងជាង ៩ម៉ឺនក្បាលចូលក្នុងអាងកំពុងពួយជាប្រភពទឹកដ៏សម្បូរត្រីធម្មជាតិបន្ថែមឲ្យតំបន់នេះកាន់តែសម្បូរបែបមច្ឆជាតិថែមទៀត។
នៅឯពិធីព្រលែងកូនមច្ឆាជាតិក្នុងទិវាមច្ឆជាតិ ១ កក្កដា ធ្វើនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម សុខ កូន អភិបាលខេត្តបាត់ដំបង បានលើកឡើងថា÷ ឆ្នាំនេះទិន្នផលត្រីនៅតំបន់បឹងទន្លេសាបមានការកើនឡើង ដោយសាររាជរដ្ឋាភិបាលបានផ្ដល់ការ
យកចិត្តទុកដាក់ខ្ពស់លើកិច្ចការពារធនធានធម្មជាតិតំបន់ជង្រុកត្រីមួយនេះ។ ជាមួយគ្នាការព្រលែងកូនត្រីពូជក្នុងតំបន់អាងស្តុកទឹកកំពីងពួយ ឋិតក្នុងស្រុកបាណន់ ជាអាងដែលសម្បូរពូជត្រីច្រើនប្រភេទ និងមានមេពូជធំៗពេលនេះគឺក្នុងគោលបំណងអភិរក្សតំបន់ដែនទឹកមួយនេះឲ្យកាន់តែសម្បូរភោគផលធនធានមច្ឆជាតិបន្ថែមទៀត។
ជាមួយគ្នាឯកឧត្តម សុខ លូ ក៏បានក្រើនរម្លឹកដល់រដ្ឋបាលក្រុង ស្រុក មន្រ្តីជំនាញ និងកងកម្លាំងក្នុងមូលដ្ឋាននីមួយៗ ពិសេសតំបន់អាងកំពីងពួយនេះត្រូវយកចិត្តទុកដាក់ ពង្រឹងការបង្រ្កាបបទល្មើសនេសាទនានាឱ្យមានប្រសិទ្ធភាពខ្ពស់សំដៅការពារមច្ឆជាតិ មច្ឆាជាតិពូជជិតផុតពូជឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយបានស្គាល់ ចូលរួមថែរក្សាបន្តពីយើង។
អត្ថបទ: ចៅលោកតាដំបងក្រញូង









