បាត់ដំបង÷
ឱកាសខួបលើកទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» លោក អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកខេត្តបាត់ដំបង និងសហការីបានផ្តល់នូវថវិកា ៥,១៥៦ ដុល្លារ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។
លោក អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា÷ បេសកកម្មរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាកាកបាទក្រហមកម្ពុជាសាខាខេត្តបាត់ដំបង ពិតជាបានរួមចំណែកជួយដល់បងប្អូនប្រជាពលរដ្ឋដោយឈរលើស្មារតីមនុស្សធ៌មយ៉ាងពិតប្រាកដ ដោយមិនប្រកាន់និន្នាការនយោបាយ ជួយសង្គ្រោះ និងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ជនចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រាជាដើមគ្រប់កាលទេសដែលបានជួបប្រទះនូវគ្រោះអាសន្ន ឬគ្រោះធម្មជាតិនានាបានយ៉ាងល្អ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តបាត់ដំបងបានថ្លែងអំណរគុណ និងបានលើកឡើងថា÷ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល៕
អត្ថបទ: ចៅលោកតាដំបងក្រញូង




