ខេត្តកំពង់ធំ÷
រថយន្តក្រុងដឹកអ្នកដំណើរបុកក្បាលស្ពានៅទៀបភ្លឺក្នុងខេត្តកំពង់ធំ ស្លាប់មនុស្ស ១៣នាក់ របួសធ្ងន់ និងស្រាល ២៤នាក់។
គ្រោះថ្នាក់ចរាចរណ៍ដ៏សង្វែកនេះបានកើតឡើងនៅវេលាម៉ោង ២:០០នាទីរំលងអាធ្រាត ថ្ងៃទី ១៩ ឈានចូលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ត្រង់ចំណុចគល់ស្ពានអូរប្រាសាទ ស្ថិតក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រភពបញ្ជាក់ថា÷ រថយន្តរងគ្រោះថ្នាក់ខាងលើជារថយន្តឈ្នួល ២ជាន់ធ្វើដំណើរដឹកជញ្ជូនពេលយប់ ក្នុងទិសដៅពីភ្នំពេញ ទៅខេត្តសៀមរាប សង្ស័យអ្នកបើកបរងងុយដេកបានបុកក្បាលស្ពាន រួចធ្លាក់ចូលក្នុងទឹកព្រែក។ ចំពោះមុខនេះសាវតារបស់ជនរងគ្រោះនៅមិនទាន់មានការអះអាងស្គាល់ឡើយ។
ជនរងដែលរួចគ្រោះថ្នាក់ដល់អាយុជីវិតត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរនោះ ចំណែកឯជនរងគ្រោះស្លាប់បានតម្កល់ទុកនៅក្នុងវត្តកកោះ ភូមិជ័យជំនះ ឃុំកកោះរងចាំសាច់ញាតិមកទទួល៕
អត្ថបទ: កំពង់ធំ



