ត្បូងឃ្មុំ÷
ត្បូងឃ្មុំ÷ មន្ត្រីគយចល័តឆ្មក់បង្ក្រាបទីតាំងលក់ម៉ូតូ ៩កន្លែងក្នុងស្រុកមេមត់រឹបអូសម៉ូតូនាំចូលខុសច្បាប់ ១៥១គ្រឿង អនុវត្តនីតិវិធី។
មន្ត្រីនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស សហការជាមួយមន្ត្រីអ្នកច្បាប់ រួមទាំងសមត្ថកិច្ចចម្រុះផងដែរនៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងមកនេះបានបើកការបង្ក្រាបទីតាំងលក់ម៉ូតូចំនួន ៩កន្លែង ឋិតក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ រកឃើញម៉ូតូគ្មានពន្ធនាំចូលចំនួន ១៥១គ្រឿង និងបានដកហូតកសាងសំណុំរឿងតាមនីតិវិធី។
មន្ត្រីគយដែលចុះប្រតិបត្តិការបង្ក្រាបបានប្រាប់ថា÷ ការអនុវត្តវិធានការផ្លូវច្បាប់នេះធ្វើឡើងតាមរយ:ការស្រាវជ្រាវក្រោយបង្ក្រាប និងឃាត់រថយន្តដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុន វីរ:ប៊ុនថាំ ដែលបានដឹកជញ្ជូនម៉ូតូគេចពន្ធចេញពីទីតាំងលក់ម៉ូតូខាងលើនេះយកទៅដាក់លក់ក្នុងទីផ្សារឯរាជធានីភ្នំពេញ កាលពីបង្ក្រាបកន្លងមក។
លើសពីនេះរូបភាពដឹកជញ្ជូនម៉ូតូគេចពន្ធដូចគ្នាទីតាំងលក់ម៉ូតូដដែលក៏ធ្លាប់បានលួចដឹកជញ្ជូនម៉ូតូអត់ច្បាប់តាមរយ:រថយន្តដឹកអ្នកដំណើរផ្សេងៗជាច្រើនផងដែរ ហើយត្រូវបានមន្ត្រីគយបង្ក្រាបបាន អ្នកបើកបរបានសារភាពប្រាប់ចំពោះសមត្ថកិច្ច៕
អត្ថបទ÷ ត្បូងឃ្មុំ





