បាត់ដំបង÷
ឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងឆាបឆេះផ្ទះលក់ដូរមួយខ្នងទាំងស្រុងក្នុងស្រុកមោងឬស្សី។
ករណីអគ្គីភ័យនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត ៨:០០នាទីព្រឹក ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នៅត្រង់ចំណុចក្រុមទី ២ ក្នុងភូមិពោធិ៍ ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ទ្រព្យសម្បត្តិដែលខាតក្នុងហេតុការណ៍នេះរួមមាន: លុយខ្មែរចំនួន ៧០ម៉ឺនរៀល, កុំព្យូទ័រ ០២គ្រឿង, ម៉ាស៊ីនព្រីន ០១គ្រឿង, ម៉ាស៊ីនអ៊ុតឯកសារ ០១គ្រឿង, ម៉ូទ័រឆ្លាក់ចំនួន ០២គ្រឿង និងសម្ភារៈផ្សេងៗមួយចំនួនទៀត គិតជាទឹកប្រាក់សរុបប្រហាក់ប្រហែល ១៥០០ដុល្លារអាមេរិក។
ផ្ទះធ្វើអាជីវកម្មដែលឆាបឆេះនេះម្ចាស់ឈ្មោះរឿន បូរិន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ មានទំហំ ៥x៦ម៉ែត្រ សង់ពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
គ្រោះបង្កឡើងដោយឆ្លងចរន្តអគ្គិនីនេះភ្លាមៗកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចេញជួយអន្តរាគមន៍ដោយរថយន្តពន្លត់ទើបគ្រប់គ្រងបានទាំងស្រុង៕
អត្ថបទ: ចៅតាក្រញូង




