បាត់ដំបង÷
សង្ស័យស្រវឹងជោកជាំបើកបរលឿនបាត់ការគ្រប់គ្រងបុកបង្គោលភ្លើងមួយដើមនៅសួនច្បារវិមានឯករាជ្យបណ្តាលឲ្យខូចខាត ជាមួយរថយន្តបង្កយ៉ាងដំណំ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាទៀបភ្លឺថ្ងៃទី ២០ ខែកញ្ញ ឆ្នាំ ២០២៥ ត្រង់ចំណុចមាត់ស្ទឹងសង្កែ វិមានឯករាជ្យ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
រថយន្តបង្កសេរីទំនើបម៉ាកម៉ាស្តា ពណ៌ស រងការខូចខាតយ៉ាងធ្ងន់ធ្ងរត្រង់ផ្នែកខាងមុខ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ។
ករណីនេះព្រលឹមស្រាងឡើងៗប្រជាពលរដ្ឋអ្នកប្រាណឃើញបំណែកនៃការបែកបាក់ និងខូចខាតទ្រេតបង្គោលភ្លើងមួយដើមទើបមានការភ្ញាក់ផ្អើល៕
អត្ថបទ: ចៅតាក្រញូង




