បាត់ដំបង÷ ស្នងការខេត្តបាត់ដំបងបានក្រើនរម្លឹកឲ្យបងប្អូនប្រជាពលរដ្ឋក្នុងភូមិស្ត្រខ្លួនឲ្យពិនិត្យភ្លើងទៀន ភ្លើងធូប និងចរន្តអគ្គិសនីមុនពេលចាកចេញពីផ្ទះក្នុងពិធីកាន់បិណ្ឌ ពិធី បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខ។
នៅថ្ងៃដែលពុទ្ធសាសនិកជនខ្មែរប្រារព្វកាន់វេនបិណ្ឌទី ១ ត្រូវនឹងថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះលោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានផ្សព្វផ្សាយ និងត្រៀមលក្ខណះរួចជាស្រេចនូវផែនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង បូករួមទាំងតាមគោលដៅទីរមណីយដ្ឋាន កន្លែងកំសាន្តសប្បាយនានា លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ បានភ្ជាប់នូវការអំពាវនាវយ៉ាងទទូចដល់បណ្តាប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ឲ្យបង្កើនការប្រយ័ត្នខ្ពស់ត្រូវពិនិត្យឲ្យបានហ្មត់ចត់នូវភ្លើងទៀន ភ្លើងធូប ភ្លើងជើងក្រាន ធុងហ្កាស និងចរន្តអគ្គិសនី ដើម្បីសុវត្ថិភាពមុនចាកចេញពីលំនៅដ្ឋានទៅកាន់ទីតំបន់ផ្សេងៗ។
តាមរយ:ផេកផ្លូវការដដែលលោកឧត្តមសេនីយ៍ទោ ស្នងការបានបញ្ជាក់ន័យបន្តថា÷ ទន្ទឹមនឹងប្រុងប្រយ័ត្នខាងលើបងប្អូនពលរដ្ឋក៏ត្រូវបើកបរដោយយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ចៀសវាងករណីគ្រោះថ្នាក់កើតឡើងផ្តើមចេញពីការធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង ឬក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដើម៕
អត្ថបទ: ចៅតាក្រញូង




